ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។ ​

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ការតម្រង់ទិសការងារផ្សាយដ៏មានសារៈសំខាន់ដល់បណ្តាអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។

ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានផ្សព្វផ្សាយដំណឹងទាន់ហេតុការណ៍ ប្រមាណ៣៣អង្គភាព។

ជំនួបនេះមានគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលាជូនសាធារណជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តល់នូវអនុសាសន៍ និងទិសដៅការងារមួយចំនួន ដើម្បីធានាថាអ្នកសារព័ត៌មានទាំងអស់អាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​Neth​ Pheaktra(FB)

 

ព័ត៌មានដែលជាប់ទាក់ទង