ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំធំសាលាខេត្ត(ដឺរិចឆ្នេរម្លប់ជ្រៃ)។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង/ស្រុក លោក លោក ស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ ជំនាញ ប្រធានមន្ទីរ និង មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ៕
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យ បាននូវប្រសិទ្ធភាព ភាពស្របគ្នាមិនឱ្យខុសពីគោល នយោបាយជាតិ និងការឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានជាក់ស្តែង ក្នុងការពង្រឹងសក្តានុពល សេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ព្រះសីហនុ សម្រាប់ឆ្នាំបន្តបន្ទាប់។
ផ្សាយ:ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth








