លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជេីញអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ប្រគល់ផ្ទះចំនួន ១ខ្នង ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ស្រុកទ្រាំង ខេត្តតាកែវ

(ខេត្តតាកែវ)៖នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន ១ខ្នង ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានកសាងឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុវជន ដែលបានបូជាកំលាំងកាយចិត្ត បូជាឈាមស្រស់ សាច់ស្រស់ ការពារជាតិមាតុភូមិក្នុងសម័យសង្គ្រាមកន្លងមកដែលមិនអាចកាត់ថ្លៃបាន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានសំណេះសំណាល និងណែនាំដល់គ្រួសារលោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទាំង ក្នុងការចិញ្ចឹមសត្វ ដាំដុះបន្លែ រុក្ខជាតិ ជុំវិញផ្ទះ ជាលក្ខណះគ្រួសារ ដេីម្បីជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃផងដែរ។
ផ្សាយ:ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ






