សៀវភៅ​ “ទឹកមិនទាន់ថ្លា”​ ចំនួន​ ៤០០ក្បាល ត្រូវបាន​អ្នកឧកញ៉ា​ ឡាវ​ កាង​ ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញទទួលសៀវភៅ​ “ទឹកមិនទាន់ថ្លា”​ ចំនួន​ ៤០០ក្បាល ពីអ្នកឧកញ៉ា ឡាវ កាង អនុ ប្រធានសភាពាណិកម្មកម្ពុជា​ នាព្រឹកថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦​ នេះ។

សៀវភៅ” ទឹកមិនថ្លា “​ គឺជាស្នាដៃនិពន្ធរបស់លោក​ ពុយ​ គា​ ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលជាអ្នកសារព័ត៌មានជើងចាស់ និងជាអតីតអ្នកយកព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។

ខ្លឹមសាររបស់សៀវភៅ​ ” ទឹកមិនថ្លា “​  រំលេចពីរឿងរ៉ាវទាំងលើឆាក និងក្រៅឆាកនៃ ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសកម្មភាពផ្សេងៗ​ សៀវភៅនេះមានកម្រាស់ជាង ១០០ ទំព័រ​ ហេីយកាលបរិច្ឆេទសរសេរចប់ត្រូវគេដឹងថានៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥​ កន្លងទៅនេះ។

តាងនាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា​ ឡាវ​ កាង​ ហេីយរដ្ឋបាលខេត្តរំពឹងថាសៀវនេះនឹងត្រូវយកទៅដំកល់ទុកនៅក្នុងបណ្តាល័យសិក្សាតាមសាលាមួយចំនួនផងដែរ សំរាប់ជាឯកសារទុកអោយសិស្សានុសិស្ស​បានស្គាល់ បានដឹង​ និងបានអានពីប្រវត្តិនៃការឈ្លានពានដឹកដីពីប្រទេសសៀមមកលេីកម្ពុជា។

 

ផ្សាយ​:ថ្ងៃទី​២១ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង