នារីម្នាក់ដែលបានជេរប្រមាថអ្នកខេត្តពោធិ៍សាត់ ទាំងមូលថា «មារយាទអន់ ពូជចោរ …» ត្រូវបាន ឃាត់ខ្លួនហើយ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានចាត់ទុកថាសកម្មភាព នោះ ជាការប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលមិនអាច ទទួលយកបាន និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវយកបុគ្គលម្នាក់នេះមកផ្តន្ទាទោស ស្របតាមច្បាប់។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានស្នើសុំដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យមានចំណាត់ការ ចំពោះបុគ្គលនេះ ដែលបានជេរប្រមាថដោយសម្តី អសីលធម៌ មិនស័ក្តិសមជាស្ត្រីខ្មែរ។

ផ្សាយ:ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)