ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យច្រាំងទន្លេដែលរងការបាក់ស្រុតនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។

(ខេត្ត​កណ្តាល)​: ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យច្រាំងទន្លេដែលរងការបាក់ស្រុតនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ទឹកទន្លេ​មេគង្គ​បន្តឡើងជាប់ៗគ្នាជារៀងរាល់ថ្ងៃ ឯកឧត្តម​ អភិបាលខេត្ត អញ្ជើញ​ចុះ ពិនិត្យស្ថានភាព និងផលប៉ះពាល់ជាក់ស្តែងដែលអាចកេីតមានឡេីងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដេីម្បីត្រៀមផែនការ និងយុទ្ធវិធីទប់ស្កាត់អោយបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាន អំពាវនាវដល់ ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ ដើម្បីចៀសវាងគ្រោះអកុសល និងបាន ស្នើឲ្យអាជ្ញាធ រមូលដ្ឋានត្រូវត្រៀមរកកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនស្នាក់នៅបណ្តោះ អាសន្ន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ​ ក្នុងករណី​ដែលអាចកេីតមានគ្រោះមហន្តរាយច្រេីនជាងនេះ។

 

ផ្សាយ:ថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង