មេអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅពន្ធនាគារខេត្ត ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន រួមទាំងវត្ថុតាងគ្រឿងញៀន ប្រហែលជាង ១គីឡូក្រាម

(ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
+ លោកចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យ ចំនួន ០៤នាក់ (ស្រី ០១នាក់) ជនជាតិខ្មែរ។
+ ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ក្នុងនោះវត្ថុតាងគ្រឿងញៀន ប្រហែលជាង ១គីឡូក្រាម ប្រព្រឹត្តនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
១/ ឈ្មោះ សែម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ (មេខ្លោងធំ)
២/ ឈ្មោះ ហឿន សេងហ័ង ភេទប្រុស អាយុ៣១ឆ្នាំ
៣/ ឈ្មោះ ឈុំ សុឆាត ភេទប្រុស អាយុ២៦ឆ្នាំ
៤/ ឈ្មោះ ស៊ុំ សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕
ផ្សាយ:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព: បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ








