លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអញ្ជេីញចូលរួមទទួលជួបសំដែងការគួរសមជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារអគ្គនាយកដ្ឋានការងារ នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលរួមក្នុងកិច្ចជំនួបសម្តែងការគួរសមជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារអគ្គនាយកដ្ឋានការងារ នៃក្រសួងមហាផ្ទៃ ដែលនឹងចុះបំពេញបេសកកម្មការងារ អធិការកិច្ចអត្ថពលកម្មបរទេស តាមសហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករងអន្តោប្រវេសន៍ និងលោក ជួប ណារ៉ាត់ អគ្គនាយករងការងារ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ដែលធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ(ម្លប់ជ្រៃ)៕
ផ្សាយ:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី






