[English Below] ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញដល់ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុខសុវត្ថិភាព

(វៀតណាម)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញដល់ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុខសុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដោយលោកជំទាវ ទូច សុផារត្ន័ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីវៀតណាម ដើម្បីចូលរួម
ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» លើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។
សូមជម្រាបជូនថា ITE-HCMC 2026 នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «Vibrant Connections, Global Destinations» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon Exhibition and Convention Center (SECC) ដោយរំពឹងទទួលស្វាគមន៍គណៈប្រតិភូជាតិ និងអន្តរជាតិ អ្នកទិញទេសចរណ៍ អាជីវកម្មទេសចរណ៍ និងភ្ញៀវចូលរួមជាច្រើនម៉ឺននាក់មកពីជុំវិញពិភពលោក។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV, CLMV និង ACMECS ព្រមទាំងជំនួបទ្វេភាគីជាមួយភាគីវៀតណាម និងដៃគូវិស័យឯកជន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរទេសចររវាងកម្ពុជា និងវៀតណាម។
ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
ផ្សាយ:ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ក្រសួងទេសចរណ៍
H.E. Minister Huot Hak Leads a High Level Delegation from the Ministry of Tourism and the Private Sector to Ho Chi Minh City, Socialist Republic of Viet Nam Safely
Viet Nam: With the high approval of the Royal Government of Cambodia, H.E. Huot Hak, Minister of Tourism, led a high level delegation from the Ministry of Tourism and representatives of the private sector to Ho Chi Minh City, Socialist Republic of Viet Nam, arriving safely and receiving a warm welcome from H.E. Touch Sopharath, Ambassador Extraordinary and Plenipotentiary of Cambodia to the Socialist Republic of Viet Nam, along with representatives of the Vietnamese authorities and relevant officials. The delegation is participating in the 20th Ho Chi Minh City International Travel Expo (ITE-HCMC 2026) and its related programmes, taking place from 27–29 August 2026 in Ho Chi Minh City, Socialist Republic of Viet Nam. The event aims to promote the “Visit Cambodia in the Green Season” campaign, showcase Cambodia’s tourism potential, and strengthen tourism cooperation with countries in the region and international partners.
Please be informed that ITE-HCMC 2026 will be held under the theme “Vibrant Connections, Global Destinations” at the Saigon Exhibition and Convention Center (SECC). The expo is expected to welcome tens of thousands of participants from around the world, including national and international delegations, international buyers, tourism businesses, and visitors.
In addition, H.E. the Minister will participate in the Cambodia Tourism Roadshow, the CLV, CLMV, and ACMECS Tourism Ministers’ Meetings, as well as bilateral meetings with the Vietnamese side and private sector partners to expand cooperation and promote tourist flows between Cambodia and Viet Nam.
Ho Chi Minh City, Socialist Republic of Viet Nam 25 August 2026




