លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦

(ខេត្តកណ្តាល): នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។
កិច្ចប្រជុំមានការអញ្ជេីញពីសំណាក់ចូលរួម លោក-លោកស្រី ស្នងការរង,នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង,លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥,លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សា និងប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលបានជួបប្រទះ និងកែលម្អការអនុវត្តការងារ។ លើសពីនេះ វាជាឱកាសសម្រាប់ កំណត់ទិសដៅ និងផែនការសកម្មភាព សម្រាប់ខែបន្ទាប់ ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
តាមរយៈការបូកសរុប និងការដាក់ចេញទិសដៅនេះ ស្ថាប័នអាច ពង្រឹងទំនាក់ទំនង និងកិច្ចសហការ រវាងអង្គភាពនានា ក៏ដូចជា ធានាថាការងារទាំងអស់ត្រូវបានអនុវត្តស្របតាមគោល នយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងកោតសរសេីរចំពោះមន្ត្រីនគរបាលក្នុងមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វេីការយ៉ាងយកចិត្តទុកដាក់រយះពេលកន្លងមក ព្រមទាំងផ្តាំផ្ញេីដល់កងកម្លាំងនគរបាល សូមបន្តយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនអោយកាន់តែប្រសេីរជាងទៀតផងដែរ។
ផ្សាយ:ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តកណ្តាល












