[English Below]ក្រសួងទេសចរណ៍ធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏ទាក់ទាញក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឆ្នាំ២០២៦

(ទីក្រុងហូជីមិញ): ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ២០២៦ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពរបស់លោកជំទាវ Pham Thi Thanh Tra ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ពីបណ្តាប្រទេសក្នុងតំបន់ អង្គទូរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នសាធារណៈ និងឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ពិព័រណ៍ទេសចរណ៍អន្តរជាតិនាទីក្រុងហូជីមិញ (ITE-HCMC) គឺជាព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់បំផុតមួយនៅតំបន់មេគង្គ និងជាវេទិកាយុទ្ធសាស្ត្រសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់អាជីវកម្ម និងការពង្រីកទីផ្សារទេសចរណ៍រវាងបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។ ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២០ នៃការរៀបចំព្រឹត្តិការណ៍ ITE-HCMC ក្រោមប្រធានបទ «ការភ្ជាប់ទំនាក់ទំនងយ៉ាងរស់រវើក – គោលដៅទេសចរណ៍សកល» (Vibrant Connections – Global Destinations) ដោយមានអ្នកលក់អន្តរជាតិលំដាប់ខ្ពស់ជាង២៦០ មកពីប្រទេសជាង៤០ប្រទេស និងអ្នកលក់ ឬ អ្នកតាំងពិព័រណ៍ជាង៥០០ក្រុមហ៊ុនល្បីៗ ពីប្រទេសវៀតណាម និងប្រទេសផ្សេងៗ ជាមួយការកក់ជំនួបមុនជាង២០.០០០ ព្រមទាំងអ្នកមកចូលរួមជាង៣០.០០០នាក់។
តាមរយៈការចូលរួមក្នុងពិធីបើកជាផ្លូវការនៃ ITE-HCMC 2026 កម្ពុជាបានបន្តបង្ហាញវត្តមានយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន។
កម្មវិធីទី៧ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
Ministry of Tourism Showcases Cambodia’s Attractive Tourism Potential at the 20th International Travel Expo Ho Chi Minh City (ITE-HCMC 2026)
With the high approval of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, and on the occasion of leading a high-level delegation from the Ministry of Tourism and Cambodia’s private tourism sector to participate in the 20th International Travel Expo Ho Chi Minh City (ITE-HCMC 2026), H.E. HUOT Hak, Minister of Tourism, presided over the official opening ceremony of ITE-HCMC 2026 in Ho Chi Minh City, Socialist Republic of Viet Nam. The opening ceremony was presided over by H.E. Pham Thi Thanh Tra, Deputy Prime Minister of the Socialist Republic of Vietnam, and attended by tourism ministers from countries across the region, ambassadors, senior leaders of public and private institutions, as well as numerous national and international guests.
The International Travel Expo Ho Chi Minh City (ITE-HCMC) is one of the most significant international tourism events in the Greater Mekong Subregion and serves as a strategic platform for promoting tourism cooperation, business connectivity, and market expansion among regional destinations and international partners. This year marks the 20th anniversary of ITE-HCMC, held under the theme “Vibrant Connections – Global Destinations.” The event brings together more than 260 high-level international buyers from over 40 countries, more than 500 exhibitors and leading tourism companies from Vietnam and around the world, over 20,000 pre-scheduled business appointments, and is expected to attract more than 30,000 participants.
Through its participation in the official opening ceremony of ITE-HCMC 2026, Cambodia reaffirmed its active commitment to strengthening tourism cooperation with Vietnam and other countries in the region, while further promoting Cambodia’s tourism potential, expanding its international tourism markets, and attracting more Vietnamese and international visitors to experience the Kingdom of Cambodia.
7the event of the working visit to Ho Chi Minh City, Socialist Republic of Vietnam.
Ho Chi Minh City, 27 August 2026.













