លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conferences Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង០៨និង១៥នាទីព្រឹក ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conferences Zoom) រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះសីហនុ (ដឹរិចម្លប់ជ្រៃ)៕

កិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូន​ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។

៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​

 

 

ព័ត៌មានដែលជាប់ទាក់ទង