ឨកាសក្លាយជាយោធិន បំរេីជាតិមាតុភូមិ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រូវការជ្រេីសសិស្ស និសិ្សត យុវជនទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហតុ

📢🔉សេចក្តីជូនដំណឹង ស្តីពីជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ
សូមជម្រាបជូន ប្អូនៗសិស្ស និសិ្សត យុវជនទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្នុងស្មារតីប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។
ក្រុមការងារជំនាញកងរាជអាវុធហត្ថ នឹងដំណើរការត្រួតពិនិត្យលក្ខណសម្បត្តិ ធ្វើការចែកពាក្យដោយឥតគិតថ្លៃដល់បេក្ខជន ដែលមានគ្រប់លក្ខណសម្បិត្ត និងគ្រប់លក្ខខណ្ឌ ស្របទៅតាមផែនការរបស់ប្រធានអនុគណ:កម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមប្អូនៗសិស្ស និសិស្ស យុវជន មកទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យបុគ្គលិក មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) មានទីតាំងលើបណ្តោយវិថីប៉ូឡូវៃ ផ្លូវលេខ៣០០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
•ពេលព្រឹក÷ ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង១១:៣០នាទី
•ពេលរសៀល÷ ចាប់ពីម៉ោង ១៤:០០នាទីដល់ម៉ោង ១៧:០០នាទី
•ចែកពាក្យ÷ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦
•ទទួលពាក្យ÷ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦
•ទីកន្លែងចែកពាក្យ-ទទួលពាក្យ÷ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
សូមអរគុណ 🙏
ផ្សាយ:ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ










