ក្រុមជំនួយការផ្ទាល់​ ឯកឧត្តម​ សុខ​ ប្រសិទ្ធិ​ បានចេញសេចក្តីប្រកាស​បដិសេធ​ ទាត់ចោលយ៉ាងដាច់ខាត នូវទង្វេីឥតកេរ្តិ៍ខ្មាស​ របស់បុគ្គល ព្រាប​ ផាន្នី និងស្នេីអាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមនីតិវិធីច្បាប់។​

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ សុខ​ ប្រសិទ្ធិ​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ និងជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច មហាបវរ​ធិបតី​​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​ ព្រឹកថ្ងៃ​ទី២៩ ខែសីហា​ ឆ្នាំ២០២៦​ មុននេះ​បន្តិច​ បានធ្វេីការបង្ហោះសំណេរនៅលេីបណ្តាញសង្គមដែលមានឈ្មោះថា Prasit Sok​ ដោយឯកឧត្តមផ្ទាល់​ បានសម្តែងនូវការសោកស្តាយហត់ចិត្តជាខ្លាំងចំពោះបុគ្គល ឈ្មោះ​ ព្រាប​ ផាន្នី ជាអ្នកកាសែតមួយរូបបានយកឈ្មោះ និងអត្តសញ្ញាណរបស់ ឯកឧត្តម ព្រមទាំងតាំងខ្លួនជាជំនួយការរបស់ ឯកឧត្តម ទៅប្រើប្រាស់ដោយគ្មាន ការអនុញ្ញាត ក្នុងគោលបំណងទុច្ចរិត ដើម្បីបង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះ​ ឯកឧត្តម។

ស្របពេលជាមួយគ្នានោះ​ ក្រុមជំនួយការផ្ទាល់របស់ឯកឧត្តម​ សុខ​ ប្រសិទ្ធិ​ ក៏បានចេញសេចក្តីប្រកាស​បដិសេធ​ ទាត់ចោលយ៉ាងដាច់ខាត នូវទង្វេីឥតកេរ្តិ៍ខ្មាស​ របស់បុគ្គល ព្រាប​ ផាន្នី​ ដែលមានខ្លឹមសារសារទាំងស្រុងដូចខាងក្រោម​ :

យើងខ្ញុំជាជំនួយការផ្ទាល់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យ បានជ្រាបថា មានបុគ្គលឈ្មោះ ព្រាប ធានី បានយកឈ្មោះ និងអត្តសញ្ញាណរបស់ ឯកឧត្តម សុខ ប្រសិទ្ធិ និងតាំងខ្លួនជា ជំនួយការរបស់ ឯកឧត្តម ទៅប្រើប្រាស់ដោយគ្មាន ការអនុញ្ញាត ក្នុងគោលបំណងទាក់ទងទៅកាន់បុគ្គលផ្សេងៗ ដើម្បីបង្កើតការយល់ច្រឡំ និងអាចនាំឱ្យមានការបោកប្រាស់ ឬស្នើសុំផលប្រយោជន៍ផ្សេងៗ។

ជាមួយគ្នានេះ យើងខ្ញុំ ជំនួយការផ្ទាល់ ឯកឧត្តម ទីប្រឹក្សា ផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូម បដិសេធ យ៉ាងដាច់ខាត ចំពោះរាល់ការ អះអាង ការទំនាក់ទំនង ឬសកម្មភាពរបស់បុគ្គលម្នាក់ នេះ ដែលយកឈ្មោះ ឋានៈ ឬអត្តសញ្ញាណរបស់ ឯកឧត្តម សុខ ប្រសិទ្ធិ ទៅប្រើប្រាស់ ដើម្បីអះអាងថាអាច «រត់ការ» ឬជួយ ដោះស្រាយកិច្ចការណាមួយដែលផ្ទុយនឹងច្បាប់ ឬនីតិវិធី របស់រដ្ឋ។ ក្នុងន័យនេះដែល ក្រុមការងារបានរៀបចំ ឯកសារ និងពាក្យបណ្តឹង ដើម្បីបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ កុំមានការ យល់ច្រឡំ និងកុំជឿជាក់លើការអះអាងរបស់បុគ្គលដែល យកឈ្មោះ ឬអត្តសញ្ញាណរបស់ឯកឧត្តមទៅប្រើប្រាស់។ ក្នុងករណីមានការទំនាក់ទំនង ឬការស្នើសុំប្រាក់ ឬផល ប្រយោជន៍ផ្សេងៗដោយយកឈ្មោះឯកឧត្តមទៅអះអាង សូម ពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងចូលរួម ប្រុងប្រយ័ត្ន ដើម្បីចៀសវាងការចាញ់បោក និងការយល់ច្រឡំ ដែលអាចកើត មានពីសកម្មភាពរបស់បុគ្គលខាងលើ។

 

សូមអរគុណពីយើងខ្ញុំ

 

ផ្សាយ​:ថ្ងៃទី​២៩ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

Screenshot

 

ព័ត៌មានដែលជាប់ទាក់ទង