លោក នុត ចន្ទ័ បញ្ញា​ ប្រធានអង្គភាព News​ Online​ បាននាំយកអំណោយសប្បុរសធម៌​ ចែកជូនសិស្សានុសិស្សនៅបឋមសិក្សាព្រែកអំពិលចំនួន ជិត២០០នាក់​

(ខេត្ត​កណ្តាល​)​: នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦​ លោក នុត ចន្ទ័ បញ្ញា ប្រធានអង្គភាព សារព័ត៌មាន​ News​ Online,​ លោក នុត ថុល នាយករង អង្គភាព និងក្រុមការងារ បាននាំយកអំណោយផ្ទាល់ខ្លួន​ និងសប្បុរសធម៍​​របស់សប្បុរសជនជាច្រើនរូបក្នុងនោះ រួមទាំងអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឆាយ សាលីន ព្រមទាំង អំណោយដ៍ថ្លៃថ្លា លោក ឧត្តមសេនីយ៍ទោ ហេង​ រតនា ស្នងការរងទទួលផែនការងារ ចរាចរណ៍ក្រុង ដែលបានចូលរួមជាថវិការួមជាមួយសំភារះសិក្សាគ្រប់មុខ ដើម្បីចុះចែកជូនទៅដល់សិស្សានុសិស្សជិត ២០០នាក់ ដែលមានការខ្វះខាតនៅសាលាបឋមសិក្សាព្រែកអំពិល​ ក្នុងស្រុកគៀនស្វាយ ខេត្ត​កណ្តាល​។

ឆ្លៀតឱកាសនោះដែរ លោក នុតចន្ទ័បញ្ញា​ ក៏បានសំណេះសំណាល និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹងសារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង លោកជំទាវ ឆាយសាលីន ព្រមទាំង លោកឧត្តមសេនីយ៍ទោ ហេងរតនា ស្នងការរងទទួលផែនចរាចរណ៍ក្រុង​ ​ដល់លោកគ្រ-អ្នកគ្រូ ក៍ដូចជា សិស្សានុសិស្ស​ ទូទាំងសាលាផងដែរ។

អំណោយ​សប្បុរសធម៌​ដែលបានពីសប្បុរជនចូលរួមបន្ថែម រួមមាន៖

១. លោក ឧត្ដមសេនីយ៍ទោ ហៀងធារ៉ា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

២. លោក អនុសេនីយ៍ឯក ឃីបូរី នាយរងការិយាល័យ ចរាចរណ៍ក្រុង

៣. លោក ស៊ូសុីវត្ថា ប្រធានការិយាល័យភូមិបាលសូរីយាដី ខណ្ឌព្រែកព្នៅ

៣. លោកស្រី ហេង គឹម ស្រង់ និង ស្វាមី

៤. លោក ម៉េង ហេង ម្ចាស់ហាង លក់ទូរសព្ទ័ នៅ ឃ្លាំង រំសៀវ

៥. លោក វរសេនីយ៍ឯក វុឌ្ឍ ផូសារវន្ត័ អធិការខណ្ឌ បឹងកេងកង

៦. បងដូច ជំនួយការលោក ធឹមសំអាន អភិបាលខណ្ឌព្រែកព្នៅ

៧. លោក ហេង ឡៃហាន់ មេប៉ុស្ត៍ ទួលសង្កែទូ១

៨. លោក លីម៉េង ៩៩ និង ភរិយា ម្ចាស់ហាងលក់ម៉ូតូ ដ៍ទំនើប ជិតវត្តមហាមន្រ្តី

៩. លោក វ៉ាន៉ឌី និង ភរិយា ម្ចាស់ហាងលក់ធូរេនកំពង់ចាម និងក្រុមគ្រួសារ

១០. បងទ្រី B ប្រធានសណ្តាន់ធ្នាប់ខណ្ឌច្បារអំពៅ

១១. លោក លីម សុភក្រ័ និង ភរិយា លោកស្រី ណេង សៀកមួយ

លោក ឧត្តមសេនីយ៍​ត្រី​ មាស​ ហត នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអំណោយដែលយកទៅចែកសិស្សានុសិស្ស ចំនួនជិត ២០០នាក់ នេះ រួមទាំងលោកគ្រូអ្នកគ្រូ លោកស្រីនាយក សរុប ១១នាក់ ទាំងលោកមេភូមិ២នាក់និងប្រជាការពារ៤នាក់រួមមានសិស្សានុសិស្សជិត ២០០នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង ជ័រលុប និង នំបុ័ង។​

ដោយឡែក​ ចំពោះសិស្សពូកែ ជាប់ចំណាត់ថ្នាក់លេខ១,​ ២​ និង៣ ទទួលបានសៀវភៅបន្ថែមក្នុងមួយនាក់៣ក្បាល​ រីឯ លោកគ្រូអ្នកគ្រូ ចំនួន ១០នាក់ និងលោក ស្រីនាយក សាលា ១នាក់ ទទួលបានអំណោយសំរាប់ទុកប្រើប្រាស់រួមមានសៀភៅ ចំនួន ១០០ក្បាល ប៊ិច ខៀវ និងក្រហម ចំនួន ១០០ដើម ហ្វឺតប្រើប្រាស់ធ្វើការចំនួន ១៥ ដើម រួមទាំងកុំព្យូទ័រ laptop ចំនួនពីរគ្រឿង និងនំប៉័ង​៥០ដើម។

លេីសពីនេះ លោក នុត ចន្ទ័បញ្ញា ក៍បាន ឧបត្ថម្ភ​ ទូរសព្ទ័ដៃ ប្រភេទ​ Tablet ប្រគល់អោយលោកស្រីនាយកសាលាទុកសម្រាប់ប្រើប្រាស់ធ្វើការងារផ្ទាល់ខ្លួន១គ្រឿងទៀតផងដែរ។

– មេភូមិ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០០០០៛ និងប្រជាការពារ៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៣០០០០៛។

ក្នុងនោះដែរ សិស្សានុសិស្សក៍ដូចជាលោកគ្-រូអ្នកគ្រូ និងលោកមេភូមិ ព្រមទាំងបងៗប្រជាការពារ​ បានសម្តែងអារម្មណ៍សប្បាយរីករាយក្រែលេង និងបានថ្លែងអំណអរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ លោក នុតចន្ទ័បញ្ញា ក៏ដូចជាសប្បុរសជនទាំងអស់ដែលបាននាំ​យ​កអំណោយ​សប្បុរសធម៌​ចូលរួមឧបត្ថម្ហដល់សាលាព្រែកអំពិល​ នៅថ្ងៃនេះ។

ជាចុងក្រោយ លោក នុតចន្ទ័បញ្ញា ប្រធានអង្គភាព​ News​ Online​ បានថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​ លោកជំទាវ និងសប្បុរសជនទាំងអស់ ដែលតែតែងចូលរួមតាមរយៈលោក ហើយក៍សូមជូនពរដល់ ឯកឧត្តម លោក ជំទាវ និងសប្បុរសជនទាំងអស់​ សូមអោយជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​។

 

ផ្សាយ​:ថ្ងៃទី​៣០ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​News​ Online

 

ព័ត៌មានដែលជាប់ទាក់ទង