អំពាវនាវបន្ទាន់..! ស្វែងរកមុខស្ត្រីខិលខូចខ្ចីប្រាក់គេហើយគេចវេះមិនសង ថែមទាំងហ៊ានឌឺដងប្រឈមមុខដាក់ម្ចាស់បំណុលយ៉ាងរលូន
ជនរងគ្រោះមានការឈឺចាប់យ៉ាងខ្លាំង និងបានសំណូមពរយ៉ាងទទូចដល់អង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយស្វែងរកស្ត្រីឈ្មោះ លី ស្រីរុច មានទីលំនៅដ្ឋាននៅភូមិខ្វចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដែលបានធ្វើសកម្មភាពខ្ចីប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក ដោយសន្យាសងក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់ពេលនេះមានរយៈពេលជិតមួយឆ្នាំហើយ គឺគេចវេះមិនព្រមសងសោះឡើយ។

អ្វីដែលកាន់តែអយុត្តិធម៌ និងអសីលធម៌ទៅទៀតនោះ គឺស្ត្រីរូបនេះមិនត្រឹមតែមិនសងប្រាក់ទេ ថែមទាំងហ៊ាននិយាយពាក្យសម្តីឌឺដង និងប្រកាសប្រឈមមុខដាក់ម្ចាស់លុយថា ចង់ប្តឹងទៅណាផ្តឹងទៅ អត់ខ្វល់ទេ ប្រហែលជាមានខ្នងបង្អែកក្រាស់ ឬខ្សែធំហើយ បានជាហ៊ានធ្វើសកម្មភាពក្បត់សច្ចា និងគ្មានសតិសម្បជញ្ញៈបែបនេះ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងជួយចែករំលែកបន្ត ដើម្បីឱ្យស្ត្រីរូបនេះដឹងខ្លួន ប្រសិនបើនៅតែបន្តគេចវេះ មិនចូលខ្លួនមកដោះស្រាយទេ គឺមានតែប្រគល់រឿងនេះជូនសមត្ថកិច្ច និងផ្លូវច្បាប់ដើម្បីចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត។
ព័ត៌មានប្រតិបត្តិការបញ្ជាក់ការផ្ទេរប្រាក់
ឈ្មោះអ្នកទទួល លី ម៉ារ៉ា
ចំនួនទឹកប្រាក់ ៥០០ ដុល្លារអាមេរិក
គណន័យអ្នកផ្ញើ ជា យុសេង
ធនាគារ អេស៊ីលីដា
កាលបរិច្ឆេទប្រតិបត្តិការ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ផ្សាយ:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)