០១-កញ្ញា! កម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ពង្រឹងការផាកពិន័យ ការផ្សព្វផ្សាយ និងអប់រំណែនាំ

(ខេត្តព្រះសីហនុ) ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ពង្រឹងការផាកពិន័យ ការផ្សព្វផ្សាយ និងអប់រំណែនាំ ឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បេីកបរគោរពល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លេីងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំបេីកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុគ្រឿងញៀនជាដាច់ខាត ដេីម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ៕
សូមបញ្ជាក់ថាទីតាំងនៅចំនុចរង្វង់មូលមុខរោងចក្រស្រាបៀរអង្គរ ជាធម្មតាមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែធ្វេីដំណេីរបេីកបរបញ្ជ្រាស់ទិសសឹងតែរាល់ថ្ងៃ ទោះបីជាមានស្លាកចរាចរហាមឃាត់ក៏ដោយ ដែលជាហានិភ័យខ្លាំងបំផុតសំរាប់អ្នកបេីកបរស្របទិសដៅ៕
ផ្សាយ:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ







