កម្លាំង​ជំនាញ​ នៃអធិការដ្ឋាននគរបាលជេីងគោកក្រុងតាខ្មៅ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្ងៃដំបូងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយប្រេីយន្តការ អប់រំ​ ផ្សព្វផ្សយ​ និងកែតម្រូវ

 

(ខេត្ត​កណ្តាល)​: ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកសណ្តាប់ធ្នប់និងចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដាក់គោលដៅរឹតបណ្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចមុខ អតីត អាគារធានាគារABA លើផ្លូវ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលឃាត់យានយន្ត(អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព) ចំនួន១២គ្រឿង ។

ថ្ងៃទី១ ជាការអប់រំណែនាំ សម្រាប់អ្នកមិនមានមួកសុវត្ថិភាពអោយទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់អោយគ្រួសារយកមកបំពាក់ ហើយអនុញ្ញាត្តិអោយបន្តដំណើរ និងសន្យាពេលក្រោយពាក់មួកសុវត្ថិភាពអោយខ្ជាប់ខ្ជួន ។

គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និង អ្នកដទៃ ។

 

ផ្សាយ​:ថ្ងៃទី​២ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

 

 

ព័ត៌មានដែលជាប់ទាក់ទង