លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឨវាទចូលរួម ពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធនិមិត្ត Zoom។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចូលរួម ពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធនិមិត្ត Zoom។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ លោក លោកស្រី អភិបាលរងខណ្ឌ លោកនាយករដ្ឋបាលសាលាខណ្ឌ មន្ត្រីការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ សមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥ សរុបចំនួន ៥០នាក់។
ផ្សាយ:ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខណ្ឌជ្រោយចង្វារ











