កម្លាំង​ជំនាញ នៃការិយាល័យនគរបាលចរាចរណ៍​ផ្លូវ​គោក​​ ចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​រក​សារធាតុ​គ្រឿងញៀន​ លេី​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ព្រមទាំង​ធ្វើ​ការ​​ផ្សព្វផ្សាយ​​ និង​អប់រំ​ណែនាំ

(ខេត្តព្រះសីហនុ)​ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្ដម​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ​ពុធ​​ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានដឹកនាំ​កម្លាំងចុះ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ និង​ធ្វើ​តេស្ដ​រក​សារធាតុ​គ្រឿងញៀន​ លេី​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ លេីផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡីម៉ែត្រ​ ២២០-២២១​ ស្ថិតនៅសង្កាត់​១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ព្រមទាំង​ធ្វើ​ការ​​ផ្សព្វផ្សាយ​​ និង​អប់រំ​ណែនាំ​ ឱ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​​ ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ បេីកបរ​គោរព​ល្បឿន​កំណត់​ មិន​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ គោរព​ផ្លាកសញ្ញា​-ភ្លេីង​សញ្ញា​ចរាចរណ៍​ គោរព​សិទ្ធិ​អាទិភាព​​ ចេះ​យោគយល់​អធ្យាស្រ័យ​អនុគ្រោះ​ កុំ​បេីកបរ​ក្នុង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​សារធាតុ​គ្រឿងញៀន​ជាដាច់ខាត​ ដេីម្បី​ជៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង