នៅឆ្នាំ២០២៦ ប្រាក់ឈ្នួលសរុបអប្បបរមា របស់កម្មករកម្ពុជា ខ្ពស់ជាងវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ

(ភ្នំពេញ)៖ នៅឆ្នាំ២០២៦នេះ កម្មករផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែប្រមាណ២២៩ដុល្លារដែល មានប្រាក់ឈ្នួលគោល២១០ដុល្លារ និងប្រាក់ អត្ថប្រយោជន៍ផ្សេងៗប្រមាណ២២៩,៥ដុល្លារ ដោយមិនគិតប្រាក់ចែមម៉ោង និងអត្ថ ប្រយោជន៍ផ្សេងៗទៀត។

បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាក់ឈ្នួល សរុបអប្បបរមារបស់កម្មករកម្ពុជាខ្ពស់ជាង ប្រទេសធលិតកម្មសំខាន់ៗមួយចំនួន រួមមាន ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ល្លារ និងវៀតណាមចន្លោះពី ១៤៧ដល់២១១ដុល្លារ ទៅតាមតំបន់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ លោកស៊ុន មេសា បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់ ជីវភាពកម្មករនិយោជិត ស្របពេលរក្សា តុល្យភាពរវាងផលប្រយោជន៍កម្មករ លទ្ធភាព របស់និយោជក និងភាពប្រកួតប្រជែងរបស់ វិស័យផលិតកម្ម។

ក្រៅពីប្រាក់ឈ្នួល កម្មករនិយោជិតកម្ពុជាក៏ ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម រួមមានការថែទាំសុខភាព ហានិភ័យការងារ ប្រាក់សោធន និងអត្ថប្រយោជន៍ជាច្រើនទៀត ដែលជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹង សន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឯកសារមន្ត្រីសាធារណ:

 

ព័ត៌មានដែលជាប់ទាក់ទង