
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំដោះស្រាយសំណើ-សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង៥ ។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់ទាំង៥ សរុបចំនួន ៣៤នាក់ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
ផ្សាយ:ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខណ្ឌជ្រោយចង្វារ










