ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រឡង តំណាង ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតម្រង់ទិសដល់លេខាធិការដ្ឋាន អនុគណៈកម្មការផ្ដល់ពាក្យនិងទទួលពាក្យ និងក្រុមការងារពាក់ព័ន្ធនានា ដើម្បីឱ្យដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍និងក្របខ័ណ្ឌពេលវេលាដែលបានកំណត់។

(រាជធានី​ភ្នំពេញ)​: នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការប្រឡង តំណាង ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតម្រង់ទិសដល់លេខាធិការដ្ឋាន អនុគណៈកម្មការផ្ដល់ពាក្យនិងទទួលពាក្យ និងក្រុមការងារពាក់ព័ន្ធនានា ដើម្បីឱ្យដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍និងក្របខ័ណ្ឌពេលវេលាដែលបានកំណត់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក អគ្គស្នងការរង អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមផ្ទាល់ ចំនួន ១៤៦រូប នៅសាលប្រជុំខេត្តបាត់ដំបង នៃទីស្ដីការក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន ២០ស្នងការដ្ឋាន ចូលរួមតាមប្រព័ន្ធអនឡាញ Zoom។

 

ផ្សាយ​:ថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​នាយ​ឧត្តម​សេនីយ៍​សេង​ ផល្លី

 

ព័ត៌មានដែលជាប់ទាក់ទង