លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំដកបទពិសោធន៍ លើការងារដាក់គោលដៅ ត្រួតពិនិត្យចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

(ខេត្ត​កណ្តាល)​: នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹក នាំលោកស្នងការរងទទួលផែនជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងលោកអធិការ-អធិការរងទទួលការងារសណ្តាប់ធ្នាប់ទាំង១៣ក្រុង/ស្រុក ចូលរួមកិច្ចប្រជុំដកបទពិសោធន៍ លើការងារដាក់គោលដៅ ត្រួតពិនិត្យចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។

 

ផ្សាយ​:ថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​នគរបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង