អធិការ​ខណ្ឌ​កំបូល​ ឧបត្ថម្ភម៉ាស៊ីន​ចម្រោះទឹកក្ដៅទឹកត្រជាក់ និងឡាបូសម្រាប់លាងដៃ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងអធិការដ្ឋាន

(រាជធានី​ភ្នំពេញ)​: ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទូទៅ និងស្វែងរកចំណុចប្រឈមមួយចំនួនដើម្បីកែលម្អឱ្យមានសោភណ្ឌភាព និងរបៀបរៀបរយនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧៕

ក្រោយពីបានចុះត្រួតពិនិត្យរួចលោកអធិការបានឧបត្ថម្ភម៉ាស៊ីនចម្រោះទឹកក្ដៅទឹកត្រជាក់ និងឡាបូលាងដៃចំនួន ០៨គ្រឿង ដែលត្រូវចំណាយថវិកាសរុបរួមចំនួន ១.៦០០ដុល្លារ«មួយពាន់ប្រាំមួយរយដុល្លារ»៕

ការដាក់ម៉ាស៊ីនចម្រោះទឹកក្ដៅទឹកត្រជាក់ និងឡាបូលាងដៃនេះផងដែរ​ ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ឱ្យមានអនាម័យស្អាតក្នុងកន្លែងធ្វើការ ព្រមទាំងលើកទឹកចិត្តកងកម្លាំងដែលបានខិតខំបំពេញភារកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃចំពោះការចំណាយខាងលើនេះបានមកពីការចូលរួមយ៉ាងផុសផុលពីសប្បុរសជនទាំងក្នុង និងក្រៅមូលដ្ឋាន៕

ជាមួយគ្នានោះ​ លោកអធិការខណ្ឌកំបូល សូមគោរពជូនពរថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ដែលតែងតែជួយឧបត្ថម្ភដល់អធិការដ្ឋាននគរបាលខណ្ឌកំបូលកន្លងមក សូមគោរពជូនពរមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​១០ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​កំបូល

 

ព័ត៌មានដែលជាប់ទាក់ទង