កម្លាំងកងរាជអាវុធហត្ថខេត្ត​ព្រះសីហនុ​ រួមនឹងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ​ក្នុងការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូនគណ:ប្រតិភូ​កងនាវា​រុស្ស៊ី​ បំពេញទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​

(ខេត្ត​ព្រះសីហនុ)​៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ជូននិងនាំក្បួនដល់គណ:ប្រតិភូកងនាវា ក្នុងកិច្ចធានាការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

*លក្ខណៈបច្ចេកទេសរបស់នាវា÷

-នាវាឈ្មោះ PEREKOP ប្រភេទនាវា Medium sea tanker

-បណ្ដោយប្រវែង ១៣៨ម៉ែត្រ

-ទទឹងប្រវែង ១៨ម៉ែត្រ

-ជម្រៅទឹក ៦ម៉ែត្រ

-ទម្ងន់ផ្ទុក ៦១០០ តោន

-មាននាវឹក ចំនួន ៣៩១នាក់ ដឹកនាំដោយលោកវរនាវីឯក Andrew amorphous មេបញ្ជាការនាវា

– គណ:ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Vyacheslav Sytnik។

 

ផ្សាយ​:ថ្ងៃទី​១១ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

 

ព័ត៌មានដែលជាប់ទាក់ទង