ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការចម្រោះទឹកកខ្វក់បច្ចេកវិទ្យាថ្មី របស់ក្រុមហ៊ុន Guangdong Xianneng Environmental Technology Co., Ltd ស្ថិតនៅក្នុងឧទ្យានឧស្សាហកម្ម Yongheng Webbing and Dyeing នាទីក្រុងក្វាងចូវ ប្រទេសចិន។

(​ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន)​៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការចម្រោះទឹកកខ្វក់បច្ចេកវិទ្យាថ្មី របស់ក្រុមហ៊ុន Guangdong Xianneng Environmental Technology Co., Ltd ស្ថិតនៅក្នុងឧទ្យានឧស្សាហកម្ម Yongheng Webbing and Dyeing នាទីក្រុងក្វាងចូវ ប្រទេសចិន។

នាឱកាសនោះ គណៈប្រតិភូបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពីបច្ចេកវិទ្យាចម្រោះទឹកកខ្វក់កម្រិតខ្ពស់ ដោយប្រើប្រាស់ប្រព័ន្ធ MBR (Membrane Bioreactor) និង RO (Reverse Osmosis) ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ (Circular Economy) បច្ចេកវិទ្យានេះជួយកាត់បន្ថយការបញ្ចេញសំណល់រាវទៅក្នុងប្រភពទឹកធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត (Zero Liquid Discharge – ZLD) ដោយការបង្វិលទឹក ដែលបាន ចម្រោះរួច ត្រឡប់ទៅប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មឡើងវិញ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។

 

ផ្សាយ​:ថ្ងៃទី​១១ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង