កម្ពុជា-​មីយ៉ាន់ម៉ា​ បានឯកភាពគ្នាចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន៤

(រាជធានី​ភ្នំពេញ)​:នារសៀល​ថ្ងៃ​ទី១១ ខែកញ្ញា​ ឆ្នាំ២០២៦​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖

១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការ ចៀសវាងពន្ធ។

២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ ៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាល កម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និង ទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

៤. អនុស្សរណៈនៃការយោគយល់គ្នា រវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ។

ពិធី​ប្រារព្ធ​ឡេីង​បន្ទាប់ពី​ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ បានអញ្ជេីញបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយ:ពេលពីរ​ ថ្ងៃ​១១-១២កញ្ញា នៅប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជាប្រមុខរដ្ឋ​ស្តីទីនៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី​១១ ខែកញ្ញា​ ឆ្នាំ២០២៦​ ចំពោះ ឯកឧត្តម​ប្រធានាធិបតី និងគណៈប្រតិភូ។

សម្តេច តេជោ​ បានអបអរសាទរចំពោះឯកឧត្តមប្រធានាធិបតី ដែលបានជាប់ឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាមួយគ្នានេះសម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា នឹងសម្រេចបានការងារអាទិភាពទាំងឡាយដែល រដ្ឋាភិបាលរបស់ឯកឧត្តមបានដាក់ចេញ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជា សក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹង ចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។

ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់ប្រទេសទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំ ប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ។

កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយ មីយ៉ាន់ម៉ា។

សម្តេចពិតជារីករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកន្លងមករវាងប្រទេសយើង ទាំងពីរ ទៅលើពហុវិស័យប្រកបដោយផ្លែផ្ការួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ព័ត៌មាន និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន ព្រមទាំងក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ។

សម្តេចសូមជូនពរ ឯកឧត្តមប្រធានាធិបតី ព្រមទាំងគណៈប្រតិភូ ជាន់ខ្ពស់ទាំងអស់ សូមមានសុខភាពល្អប្រសើរ ទទួលបាន ជោគជ័យនិងពោរពេញដោយថាមពល ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយ ជំនួបថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកគ្នាទៅលើ ទំនាក់ទំនងទ្វេភាគី និងចែករំលែកនូវទស្សនៈជុំវិញបញ្ហាតំបន់ មួយចំនួនផងដែរ។

សម្តេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះ ថាជាផ្នែកដ៏សំខាន់ មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យ កាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើត ទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំងពីឆ្នាំ១៩៥៥មក ហើយ នៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃ ការបង្កើតទំនាក់ទំនងការទូត ដោយបានរៀបចំសកម្មភាព ជាច្រើន ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ឯកឧត្តម មីន អោង ឡាំង បានសម្តែងការ កោតសរសើរចំពោះការអភិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេស ការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ឯកឧត្តម បាន លើកឡើងថា ការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន មានភាព ខុសគ្នាគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងពេលដែលឯកឧត្តម បានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង មីយ៉ាន់ម៉ា ត្រូវការការចូលរួមទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និង នីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និង ប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និង រីកចម្រើន។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការ ពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងចង់ឃើញ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងមីយ៉ាន់ម៉ា កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ខណៈ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ ជាង៣៥លានដុល្លារអាមេរិក។ ឯកឧត្តម ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានបង្ហាញការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅ វិនិយោគនៅ មីយ៉ាន់ម៉ាកាន់តែច្រើន ខណៈភាគីកម្ពុជាក៏ មានបំណងជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ទៅវិញទៅមក។

ឯកឧត្តមប្រធានាធិបតី មីយ៉ាន់ម៉ា ក៏បានសម្តែងការគាំទ្រ ចំពោះ គំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត ក្របខណ្ឌ សមាគមបណ្តាប្រទេសនាំចេញអង្ករ ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមមានសារៈសំខាន់ ហើយភាគីទាំងពីរ នឹងបន្ត ពិភាក្សានិងសហការគ្នាបន្ថែមទៀត។ ក្រៅពីនេះប្រទេសទាំងពីរ ក៏បានបង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងទេសចរណ៍ ដោយសារកម្ពុជា និងមីយ៉ាន់ម៉ា មាន ទំនាក់ទំនង ប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា

ស្រដៀងគ្នា ព្រមទាំងមានបំណង ជំរុញការផ្លាស់ប្តូរប្រជាជន និង ប្រជាជន ឱ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ ក្នុងជំនួប ដ៏មាន សារៈសំខាន់នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហា តំបន់មួយចំនួនរួមទាំងបញ្ហាព្រំដែន រវាងកម្ពុជា និងចៃផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​SHS Media​ SPTM​(ផេក)

 

 

ព័ត៌មានដែលជាប់ទាក់ទង