នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ១ គ្រឿង ដឹកនាំដោយមេបញ្ជាការ Suraj Kumar Singh បានចូលចតបំពេញទស្សនកិច្ចក្នុងក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ១ គ្រឿងឈ្មោះ INS KULISH មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ និងចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។
+លក្ខណៈបច្ចេកទេសនាវា ៖
-នាវាឈ្មោះ INS KULISH (P63)
-នាវា ប្រភេទ CORVETTE
-បណ្ដោយ 91.16 ម៉ែត្រ
-ទទឹង 10.46 ម៉ែត្រ
-ជម្រៅទឹក 4.27 ម៉ែត្រ
-ទម្ងន់ផ្ទុក 1,449 តោន
-នាវឹកសរុបចំនួន 131 នាក់
-មេបញ្ជាការនាវាឈ្មោះ Suraj Kumar Singh.
ក្នុងដំណើរមកដល់របស់នាវាកងទ័ពជើងទឹកឥណ្ឌា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម ឧត្តមនាវាត្រី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម រួមទាំងសហការីនៃកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ផ្សាយ:ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








