រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដេីម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការណ៍​ភាពជាដៃគូរ​ ក្នុងការ​អភិវឌ្ឍ​ន៍លេីគ្រប់វិស័យ​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ពិភាក្សា​ការងារ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន​ ដែលមកបំពេញទស្សន:កិច្ចជាផ្លូវការក្នុងខេត្តព្រះសីហនុ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដឹកនាំដោយ​លោក​ លោក លី យ៉ាវគ័ង (Li Yaoguang) សមាជិក អចិន្ត្រៃយ៍ និងជាលេខាធិការគណៈកម្មការកិច្ចការគោល នយោបាយ និងច្បាប់ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ខេត្តជាំងស៊ូ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​អស់រយះពេលជិត២ម៉ោង​ នារសៀល​ថ្ងៃ​ទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែងដោយសង្ខេបអំពីទីតាំងភូមិសាស្រ្ត ក៏ដូចជាសក្តានុពលទេសចរណ៌ ពាណិជ្ជ​កម្ម​ ក្នុងនោះខេត្តព្រះសីហនុ​ គឺជាទីក្រុងកំពង់ផែអន្តរជាតិទឹកជ្រៅធំជាងគេក្នុងប្រទេសកម្ពុជា នៅឆ្នេរសមុទ្រកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុមាន

ចំណតផែកុងតឺន័រប្រវែង ៦៥៣ ម៉ែត្រ និងចំណតផែពហុបំណង ប្រវែង ៣៣០ ម៉ែត្រ ដែលអាចលើកដាក់កុងតឺន័របាន ២៥ កុងតឺន័រ/ម៉ោង​ និងមានព្រលានយន្តហោះអន្តរជាតិដែលអាចទទួល យន្តហោះធំៗ។ក្រៅពីនេះ វិស័យកសិកម្មក៏មានការរីកចម្រើន​ ដំណាំឧស្សាហកម្ម កៅស៊ូ និងដូងប្រេងជាដេីម។

ឯកឧត្តម​អភិបាល​ខេត្ត​ មន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ​បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់មួយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ច ពិសេសពហុបំណង» និង «ទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ»។

ទន្ទឹម​នឹងនោះឯកឧត្តម​អភិបាលខេត្ត​ ក៏បានស្នេី​សុំកិច្ចសហ​ប្រតិបត្តិ​ការណ៍​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ​ ចំពោះគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន​ តាមរយ:ការបញ្ជូននូវអ្នកវិនិយោគទុនជនជាតិក្នុងខេត្តជាំងស៊ូមកវិនិយោគ និងកម្សាន្តក្នុងខេត្តមួយនេះ ​ឯកឧត្តម​បានបញ្ជាក់​ថាក្នុងអាណត្តិ​របស់​ឯកឧត្តម ចាប់តាំងពីដឹកនាំខេត្តព្រះសីហនុ​បានជួយដោះស្រាយ​ និងសម្រួលរាល់បញ្ហាប្រឈមនានារបស់អ្នកវិនិយោគចិនតាំងពីអភិបាលខេត្តមុនៗសឹងតែរួចរាល់១០០% ហេីយ​ឯកឧត្តម​នៅតែបន្តលេីកទឹកចិត្តដល់ធុរកិច្ចចិនគ្រប់រូបដែលមកវិនិយោគក្នុងខេត្តព្រះសីហនុ។លេីសពីនេះ​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាននឹងកំពុងបោសសំអាតអោយដាច់ឬសគល់​នូវការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាអនឡាញ Online​ Scams។​

ជាមួយគ្នា​នោះ​ ឯកឧត្តម​ ក៏បានស្នេីគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន​ ក្នុងការបញ្ជូនមន្ត្រីសាលាខេត្តទៅសិក្សាវគ្គបណ្តុះបណ្តាលនានា​បន្ថែម ដេីម្បីយមក​អភិវឌ្ឍ​ន៍​ខេត្ត​ព្រះសីហនុ​ និងសង្ឃឹមថាទំនាក់ទំនងរវាងខេត្តទាំងពីរកាន់តែមានភាព​ជិតស្និទ្ធ​ថែមទៀតផងដែរ។​

ជាការ​ឆ្លេីយតប លោក លី យ៉ាវគ័ង (Li Yaoguang) សមាជិក អចិន្ត្រៃយ៍ និងជាលេខាធិការគណៈកម្មការកិច្ចការគោលនយោបាយ និងច្បាប់ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ខេត្តជាំងស៊ូ​ បាន​ប្តេជ្ញាចិត្ត​ ​ក្នុងការផ្សព្វផ្សាយ​ អំពីសក្តានុពលនានារបស់ខេត្តព្រះសីហនុ​ទៅកាន់ប្រជាពលរដ្ឋចិន និងណែនាំអ្នកវិនិយោគិនចិនក្នុងខេត្តជាំងស៊ូ អោយមកទស្សនាកម្សាន្ត និងវិនិយោគក្នុងខេត្តព្រះសីហនុអោយកាន់តែច្រេីន​។

លោក លី យ៉ាវគ័ង (Li Yaoguang) បានកោតសរសេីរនិងវាយតំលៃខ្ពស់អំពីទីតាំងភូមិស្តាស្រ្តរបស់ខេត្តព្រះសីហនុ​ ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយសារតែខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ​ ព្រលានយន្តហោះ ក្នុងការ​អភិវឌ្ឍន៍​ខឿនសេដ្ឋកិច្ចជាតិ រួមទាំងការលេីកទឹកចិត្តពីរាជរដ្ឋាភិបាល​ ។

លោក​បានគូសបញ្ជាក់ថា​ ខេត្តជាំងស៊ូមានទីក្រុងឧស្សាហកម្មធំៗដូចជា Suzhou, Nanjing, Wuxi, Changzhou និង Nantong ដែល មានរោងចក្រ បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងក្រុមហ៊ុនបរទេសជាច្រើន​ ជារួមសេដ្ឋកិច្ចជាំងស៊ូ ឆ្នាំ ២០២៥ មាន GDP ប្រហែល ១៤.២៤ទ្រីលានយ័ន។

ចំណុចខ្លាំងរបស់ខេត្តនេះគឺ ឧស្សាហកម្មជាពិសេស “ឧស្សាហកម្មផលិតកម្មទំនើប” ហើយបន្ទាប់មកគឺ ពាណិជ្ជកម្ម និងការនាំចេញ-នាំចូល។ វាមិនមែនជាខេត្តដែល ពឹងផ្អែកលើពាណិជ្ជកម្មតែប៉ុណ្ណោះទេ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង