ទីតាំងល្បែងស៊ីសងលក់ឆ្នោតវៀណាម បាននឹងកំពុងដំណើការលក់យ៉ាងរលូន ហាក់មិនរំខាន់ដល់អាជ្ញាធរក្រុងពោធិ៍សាត់​ ផ្គេីននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល

 

(ខេត្ត​ពោធិ៍សាត់)​:បើទោះជារាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាស និង ដាក់បទបញ្ជាយ៉ាងតឹងរឹង លើអាជ្ញាធរ គ្រប់លំដាប់ថ្នាក់តាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក បេីកយុទ្ធនាការបង្រ្កាបលើទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ អោយខានតែបានមិនអាចលើកលែង​ យ៉ាងណាមិញ ប្រជាពលរដ្ឋពួកគេសង្កេតឃើញថា មានទីតាំងល្បែងស៊ីសងលក់ឆ្នោតវៀតណាម ជាច្រើនទីតាំងនូវតែបន្តលក់ លេងយ៉ាងអាណាធិបតេយ្យនៅក្នុងក្រុងពោធិ៍សាត់ ដូចហាក់មិនរំខានដល់អាជ្ញាធរសោះឡើយ ពិសេស​ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ទោះបីជាមានសេចក្ដីរាយការណ៍សម្ងាត់បានផ្ដល់ជូន ករណីល្បែងស៊ីសងដល់ លោកអភិបាលក្រុងរូបនោះថាតំបន់ទីនោះមានទីតាំង ល្បែងស៊ីសងកំពុងតែលេងយ៉ាងណាក៏ដោយក៏លោក ផាយ ឡេង​ អភិបាលក្រុងរូបនោះមិនអើរពើឈឺក្បាល និង ល្បែងស៊ីសង ដែលកំពុងកើតឡើងនោះដែរ  នេះបើតាម មហាជន នៅក្នុងតំបន់នោះគេដាក់ការសង្ស័យថាល្បែងស៊ីសងទំនង ជាអាចឆ្នាំងបាយរបស់ លោកផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ទេដឹង បានជាល្បែងស៊ីសងលក់ឆ្នោតទាំងនោះលក់មិនញញើតសមត្ថកិច្ចសោះអញ្ចឹង ។

ពាក់ព័ន្ធករណីទីតាំងល្បែងស៊ីសងខាងលើ នោះអង្គភាពសារព័ត៌មានយើង បានទាក់ទង ទៅលោក ផាយ ឡេង អភិបាលក្រុងតាមរយះប្រពន្ធ័ Telegram​ លោកបានឆ្លើយតបមកថា លោកបានចាត់ចែងហើយ ប៉ុន្តែបើទោះជា លោក ឆ្លើយយ៉ាងនោះក៏ដោយក៏គេសង្កេតការឃើញថា ទីតាំងល្បែងស៊ីសងលក់ឆ្នោតទាំងនោះ នៅតែបន្តលក់យ៉ាងរលួនដដែលៗ មិនមានការប្រែប្រួល ឬ សមត្ថកិច្ចណា ចុះបង្រ្កាបឡើយ ។

កាលរយះកន្លងមក លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត ពោធិ៍សាត់ និងជាប្រធាន គណបញ្ជាការឯកភាព លោកបាន បើកកិច្ចប្រជុំ​ និង ដាក់ផែនការ លើកិច្ចការ ចុះបង្រ្កាបលើទីតាំងល្បែងគ្រប់ប្រភេទមិនអោយកើតមានឬបង្រ្កាបអោយខានតែបានមិនអាចលើកលែង

ប៉ុន្តទោះ គណបញ្ជាការដាក់កំហិតតឹងរឹងយ៉ាងនោះក៏ដោយ ក៏លោក ផៃ ឡេង មិនញញើតនិងបទបញ្ជាអភិបាលខេត្តនោះដែរ។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​និពន្ធនាយក​រងប្រចាំខេត្តពោធិ៍សាត់

 

ព័ត៌មានដែលជាប់ទាក់ទង