ឯកឧត្តម​ សុខ​ ចាន់​ភក្តី​ រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​ បានទទួលជួប លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា​ ដើម្បីពិភាក្សាលើកិច្ចការងារបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ការងារគាំទ្រដល់ក្រសួងក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ​

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ សុខ​ ចាន់​ភក្តី​: ខ្ញុំបាទសូមគោរពរាយការណ៍ ជូនឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំ៖ទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានទទួលជួប លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសហការីថ្នាក់ដឹកនាំសមាគមសរុប៩រូប តាមការស្នើសុំរបស់លោក ដើម្បីពិភាក្សាលើកិច្ចការងារបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ការងារគាំទ្រដល់ក្រសួងក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ និងស្នើសុំប្រសាសន៍ណែនាំពីខ្ញុំបាទលើកិច្ចការងារមួយចំនួនផ្សេងទៀត។ ឆ្លៀតឱកាសនោះដែរ ខ្ញុំបានផ្តាំផ្ញើរការសួរសុខទុក្ខ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលកន្លងមក លើកិច្ចគាំទ្រនានា និងអោយមានសាមគ្គីភាពរួមគ្នាពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា និងបានប្រគល់សៀវភៅច្បាប់អង្គការសង្គមសុីវិលរបស់ក្រសួងមហាផ្ទៃ និងសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានជូនដល់សមាគមផងដែរ។

កិច្ចជំនួបសំដែងការគួរសម និងពិភាក្សាការងារ បានធ្វើឡើងនៅការិយាល័យខ្ញុំបាទផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មាន។

អាស្រ័យដូចនេះ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលជ្រាបដ៏ខ្ពង់ខ្ពស់។

សូមគោរពអរគុណ🙏❤️

 

ផ្សាយ​:ថ្ងៃទី​១៧ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

ប្រភព​:ឯកឧត្តម​ សុខ​ ចាន់​ភក្តី

 

ព័ត៌មានដែលជាប់ទាក់ទង