ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ​ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ក្នុងសង្កាត់ទាំង. ៥ របស់ក្រុងក្រចេះ​ នៅក្រុងក្រចេះ ខេត្តក្រចេះ។ ​

(ខេត្ត​ក្រចេះ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ​ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៦ ក្នុងសង្កាត់ទាំង. ៥ របស់ក្រុងក្រចេះ​ នៅក្រុងក្រចេះ ខេត្តក្រចេះ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណៈកម្មាធិការគណបក្សខេត្ត, ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ, សមាជិកគណៈកម្មាធិការគណបក្សក្រុងក្រចេះ​ ប្រធានភូមិទាំង១៩ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប្រមាណ២០០នាក់៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

រូបថត​៖ ខឹម សុវណ្ណារ៉ា

 

ព័ត៌មានដែលជាប់ទាក់ទង