ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជេីញ​ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានដើម្បីដាក់កម្រងផ្កានៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦)

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានអញ្ជេីញ​ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានដើម្បីដាក់កម្រងផ្កានៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦) នាព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តី ពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបាន រៀបចំការបោះឆ្នោតជាលើកដំបូងក្រោម ការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការ បោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវ បានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុង ឆ្នាំ១៩៩៣ ផងដែរ។

 

ផ្សាយ​:ថ្ងៃទី​:២៤ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​Neth​ Pheatra

PrintIM
PrintIM
PrintIM

PrintIM
PrintIM

 

ព័ត៌មានដែលជាប់ទាក់ទង