
(ខេត្តពោធិ៍សាត់): រដ្ឋបាលស្រុកវាលវែង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយលើប្រធានបទ ច្បាប់ភូមិបាល និង ច្បាប់សំណង់ ព្រមទាំងបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ កាលពីថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ ២០២៦ កិច្ចធ្វើឡើង នៅសាលប្រជុំ សាលា ស្រុកវាលវែង ក្រោមអធិបតីភាព លោក ធាង ឡេង អភិបាលនៃគណអភិបាលស្រុកវាលវែង និងក្រោមការ សប្របសម្រួល ពីលោក ឱន សុធា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនិយកម្មសំណង់និងសូរិយោដីខេត្តពោធិ៍សាត់ ដោយមានការ អញ្ជេីញចូលរួមលោក-លោកស្រី អនុប្រធានមន្ទីរ ស្ថាប័ន អង្គភាព កងកំលាំងទាំង៣ភេទ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកវាលវែង ។
យោងតាមប្រសាសន៍ លោក ឱន សុធា ប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូរិយោដីខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ប្រធានបទសំខាន់នេះ គឺពាក់ព័ន្ធនឹងច្បាប់ សាងសង់សំណង នៅទីកន្លែងប្រជុំជន និងធ្វើយ៉ាងណាអោយស្របតាមឯកសារគតិយុត្តច្បាប់ សំណង់ អោយមានតម្លាភាពត្រឹមត្រូវ និងច្បាប់ ភូមិបាលដែលមាន។
លោកឱន សុធា បានបន្តទៀតថា នោះក្នុងន័យពង្រីកច្បាប់ ផ្សព្វផ្សាយ និង ពន្យល់ ច្បាប់ភូមិបាល នាពេលនេះ អោយបងប្អូន ប្រជាពលរដ្ឋ យល់ដឹងអោយកាន់តែច្បាស់ និងបង្ការទៅថ្ងៃខាងមុខក្រែង មានប៉ះពាល់ណាមួយ ឬ ប្រឈមនិងផ្លូវច្បាប់ នាំអោយបងប្អូនពលរដ្ឋ ឬម្ចាស់សំណងជួបផលលំបាកប្រឈមនឹងផ្លូវច្បាប់។
ផ្សាយ: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់





