ឯកឧត្តម​ វង្ស​ ផាណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​ និងលោកជំទាវ​ បាន​អញ្ជើញ​ចូលរួមពិធី​កាន់បិណ្ឌ​នៅវត្តអូរត្រះ

(ខេត្ត​ព្រះសីហនុ)​: នា​រសៀលថ្ងៃ​ទី២៧ ខែកញ្ញា​ ឆ្នាំ២០២៦​ ​នេះ​ ឯកឧត្តម វង្ស ផាណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ​ និងលោកជំទាវ បានអញ្ជើញ​ដឹកនាំមន្ត្រី​រាជការ​ខត្តព្រះសីហនុចូ​លរួមពិធីសូត្រមន្តវេនកាន់បិណ្ឌទី២ នៅវត្តអូរត្រេះ​ ក្រុងព្រះសីហនុ​/ខេត្ត​ព្រះសីហនុ.

សូម​បញ្ជាក់​ថា​ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្តើមពី ថ្ងៃ ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ។

គោលបំណងសំខាន់នៃបុណ្យនេះ គឺដើម្បី ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែល បានលាចាកលោកនេះទៅកាន់លោកខាងមុខ។ លើសពីនេះ វា ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ និងបង្កើន សាមគ្គីភាព។

 

ផ្សាយ​:ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង