ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ ​សុខា​ អញ្ជើញ​ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

(ខេត្ត​បាត់ដំបង)​: ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​អញ្ជើញ​ប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ពិធីប្រគល់អំណោយនេះធ្វេីឡេីងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២៦​ នៅមុខសាលខេត្តបាត់ដំបងក្រោម​អធិបតីភាព​ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ ក្នុងនោះអំណោយដែលបានផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន៖

អង្ករ ចំនួន ១០តោន មី ៥០០កេស ត្រីខ ៨០កេស ទឹកបរិសុទ្ធ ៣០០កេស ទឹកត្រី ២០០យួរ និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ ផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង