ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមពិធីរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តឧត្តមវិញ្ញាណរាម (ហៅវត្តរាម)

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីនៃមន្ទីរ-អង្គភាពជុំវិញខេត្ត ចូលរួមពិធីរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌ (វេនទី៣) នៅវត្តឧត្តមវិញ្ញាណរាម (ហៅវត្តរាម) ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌគឺជា បុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ ១រោច ខែភទ្របទរហូតដល់ថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ។
គោលបំណងសំខាន់នៃបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ លើសពីនេះ វាជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយបងប្អូនញាតិមិត្តដែលរស់នៅទីផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ និងបង្កើនសាមគ្គីភាព។
ផ្សាយ:ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)












