លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអញ្ជេីញនាំយកទេយ្យទាន និង បច្ច័យប្រគេនជូនដល់ព្រះចៅអធិការ ចំនួន០៧វត្ត ក្នុងក្រុងព្រះសីហនុ និង ក្រុងកំពង់សោមក្នុងពិធីកាន់បិណ្ឌទី៧

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការីបានទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វីរៈកងទ័ពពលី លើសមរភូមិមុខ ក្នុងពេលបំពេញបេសកកម្ម ការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជាផងដែរ។
នាឱកាសវេនកាន់បិណ្ឌទី៧នេះ លោកឧត្តមសេនីយ៍ត្រីហេងប៊ុន ទីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បាននាំយកទេយ្យទាន និងបច្ច័យបុណ្យមួយចំនួន ប្រគេនដល់ព្រះមេគុណខេត្ត ព្រះចៅអធិការវត្ត សរុបចំនួន០៧វត្ត ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ដោយក្នុងមួយវត្ត ទទួលបានបច្ច័យបុណ្យ ចំនួន ៩៨០,០០០រៀល (កៅសិបប្រាំបីម៉ឺនរៀល) សរុបបច្ច័យបុណ្យ ចំនួន ៦,៨៦០,០០០រៀល (ប្រាំមួយលានប៉ែតសិបប្រាំមួយម៉ឺនរៀល)៕
ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លា របស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរព និងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណ វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយ ទៅជំនាន់មួយ។
ផ្សាយ:ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី








