អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ សហការជាមួយ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ​ បេីកប្រតិបត្តិការចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរ អគារមួយកន្លែង​ក្នុងក្រុងព្រះសីហនុ​ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងលួចឆ្លងដែនខុសច្បាប់​ ឃាត់ខ្លួន​ជនសង្ស័យ​ជាជនជាតិបរទេស​ ចំនួន​១៥នាក់

(ខេត្ត​ព្រះសីហនុ)​៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយ លោកវរសនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញប្រតិបត្តិការចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរ នៅចំណុចអគារមួយកន្លែង ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងលួចឆ្លងដែនខុសច្បាប់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផល: ឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០១នាក់) រួមមាន៖
-ជនជាតិចិន ចំនួន ០៩នាក់ (ស្រី ០១នាក់)
-ជនជាតិវៀតណាម ចំនួន ០៦នាក់ (ប្រុស)។

+ ចាប់ដកហូតវត្ថុតាងរួមមាន៖
១-កុំព្យូទ័រយួរដៃ ចំនួន ០៩គ្រឿង
២-ទូរសព្ទដៃ (អនឡាញ) ចំនួន ៥០គ្រឿង
៣-ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន ១១គ្រឿង
៤-សម្ភារៈមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕

 

ផ្សាយ​:ថ្ងៃទី​៥ ខែតុលា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

ប្រភព​:បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង