ឯកឧត្តម​ នេត្រ​ ភក្ត្រា​​ បានអញ្ជេីញ​ជួបជាមួយ​សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (International Alliance for Responsible Drinking – ដើម្បីពិភាក្សាអំពីការធ្វើទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្សព្វផ្សាយព័ត៌មានស្តីពីគ្រឿងស្រវឹង និងសុខភាព

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ នារសៀល​ថងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ បានអញ្ជេីញ​ជួបជាមួយ​សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ (International Alliance for Responsible Drinking – ដើម្បីពិភាក្សាអំពីការធ្វើទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ និងការផ្សព្វផ្សាយព័ត៌មានស្តីពីគ្រឿងស្រវឹង និងសុខភាព

IARD គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញលំដាប់សកល ដែលប្តេជ្ញាចិត្តកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងដែលមានគ្រោះថ្នាក់ តាមរយៈគោលនយោបាយផ្អែកលើភស្តុតាង ភាពជាដៃគូ និងសកម្មភាពរបស់វិស័យឧស្សាហកម្ម។ ដោយទទួលបានការគាំទ្រពីក្រុមហ៊ុនផលិតស្រាបៀរ ស្រាទំពាំងបាយជូរ និងស្រាខ្លាំងឈានមុខគេចំនួន ១៣ ក្រុមហ៊ុននៅទូទាំងពិភពលោក ដែលបានរួមគ្នាក្នុងគោលបំណងរួម ដើម្បីចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ IARD ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធនានានៅទូទាំងពិភពលោក ដើម្បីជំរុញគំនិតផ្តួចផ្តើមស្តីពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់វិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង។

ស្របតាមការអំពាវនាវរបស់ អង្គការសហប្រជាជាតិ (UN) និង អង្គការសុខភាពពិភពលោក (WHO) ឱ្យប្រើប្រាស់ «វិធីសាស្ត្រដែលមានការចូលរួមពីសង្គមទាំងមូល» (whole-of-society approach) ដើម្បីដោះស្រាយបញ្ហានៃការប្រើប្រាស់គ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ IARD សហការជាមួយដៃគូនានានៅទូទាំងខ្សែច្រវាក់តម្លៃ ដើម្បីអភិវឌ្ឍស្តង់ដារសកល លើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដំណោះស្រាយជាក់ស្តែង ដែលរួមចំណែកដល់ការសម្រេចគោលដៅសុខភាពសាធារណៈ។

នៅកម្ពុជា IARD ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជាសមាជិករបស់ខ្លួន និង សមាគមអ្នកនាំចូល និងចែកចាយស្រាទំពាំងបាយជូរ ស្រាខ្លាំង និងស្រាបៀរនៅកម្ពុជា (Cambodia’s Wine, Spirit & Beer Importers and Distributors Association -WSBIDA) ដើម្បីលើកកម្ពស់ការលក់រាយប្រកបដោយការទទួលខុសត្រូវ រួមទាំងកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកផ្នែកលក់រាយផងដែរ។ ការលក់ប្រកបដោយការទទួលខុសត្រូវ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងការទប់ស្កាត់ការលក់ភេសជ្ជៈមានជាតិអាល់កុលដល់អនីតិជន និងកាត់បន្ថយការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក្នុងរយៈពេលខ្លី (heavy episodic drinking) ដែលបញ្ហាទាំងពីរនេះសុទ្ធតែជាអាទិភាពរបស់ UN និង WHO។

 

ផ្សាយ​:ថ្ងៃទី​៧ ខែតុលា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

ប្រភព​:Neth​ Pheaktra

 

ព័ត៌មានដែលជាប់ទាក់ទង