នគរបាល​ខេត្តព្រះសីហនុ​ ចុះពង្រឹង​ការ​ផ្សព្វផ្សាយ​ អប់រំ​ណែនាំ​ ដល់​អ្នក​បេីកបរ​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ ​ក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ ដេីម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​

(ខេត្តព្រះសីហនុ)​៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ឯកឧត្ដម​ ម៉ាង​ ស៊ីណេត​ អភិបាល​ នៃ​គណៈអភិបាលខេត្តព្រះសីហនុ​ និងការចង្អុលណែនាំជាប្រចាំរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ​សុក្រ ​១៣រោច​​ ខែ​ភទ្របទ​​​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា​​​ ឆ្នាំ២០២៦.​

លោក​វរសេនីយ៍ទោ​ នី​ ចាន់ណារ៉ា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បានដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ និង​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ សហការ​ជាមួយ​តំណាង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចុះ​​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ និង​អប់រំ​ ណែនាំ​ ដល់​អ្នក​បេីកបរ​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ នៅ​ចំណត​រថយន្ត​ ស្ថិតនៅសង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ​ ​ឱ្យ​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ បេីកបរ​គោរព​ល្បឿន​កំណត់​ មិន​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ គោរព​ផ្លាកសញ្ញា​ភ្លេីង​សញ្ញា​ចរាចរណ៍​ គោរព​សិទ្ធិ​អាទិភាព​​ ចេះ​យោគយល់​អធ្យាស្រ័យ​អនុគ្រោះ​ កុំ​បេីកបរ​ក្នុង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​សារធាតុ​គ្រឿងញៀន​ជាដាច់ខាត​ ក្នុង​ឱកាសបុណ្យ​កាន់​បិណ្ឌ​ ភ្ជុំបិណ្ឌ​ ដេីម្បី​ជៀសផុត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង