លោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ សុវត្ថិភាព ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡេ មិញ ហ៉ឹង«Le Minh Hung» នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រួតពិនិត្យទៅលើសម្ភារៈប្រើប្រាស់របស់កងកម្លាំងដូចជា ខ្នោះដៃ អាវភ្លៀង ស្រោមដៃ និងសម្ភារៈមួយចំនួនទៀត គោលដៅវិថី៦០ម៉ែត្រ

(រាជធានីភ្នំពេញ):ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ សុវត្ថិភាព ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឡេ មិញ ហ៉ឹង«Le Minh Hung» នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រួតពិនិត្យទៅលើសម្ភារៈប្រើប្រាស់របស់កងកម្លាំងដូចជា ខ្នោះដៃ អាវភ្លៀង ស្រោមដៃ និងសម្ភារៈមួយចំនួនទៀត គោលដៅវិថី៦០ម៉ែត្រ
ក្នុងនោះលោកអធិការបានឧបត្ថម្ភថវិកាមួយចំនួន និងទឹកបរិសុទ្ធ ជូនដល់កងកម្លាំងដើម្បីជាការលើកទឹកចិត្តក្នុងការបំពេញភារកិច្ច៕
ផ្សាយ:ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អធិការដ្ឋាននគរបាលខណ្ឌកំបូល








