ឯកឧត្តម ខូយ រីដា បានអញ្ជើញចុះសួរសុខទុក វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងព្រំដែនឃុំថ្មដាស្រុកវាលវែង

(ខេត្តពោធិ៍សាត់): ឯកឧត្តម ខូយ រីដា អភិបាបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាព រួមទាំងមន្រ្តីស្ថាប័នមន្ទីរ អង្គភាពចំណុះជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក វីរះកងទ័ពជួរមុខការពារព្រំដែន កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៦ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ។
ក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកស្បៀងអាហារមួយចំនួន ប្រគល់ជូនដលវីរះកងទ័ពជួរមុខ ក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ជូនកងអនុសេនាធំល្បាតទី៦ កងការពារព្រំដែនគោក ៥០១ទិសទី៤ យុធភូមិភាគ ៥ ប្រចាំការ ក្នុងឃុំថ្មដា ស្រុកវាលវែង ប្រកបដោយយកចិត្តទុកដាក់ និងផ្សាភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រវាងពលរដ្ឋសមភូមិក្រោយ ជាមួយវីរះកងទ័ពកម្ពុជា សមរភូមិមុខដ៏អង់អាចក្លាហាន ។
បងប្អូនវីរះកងទ័ពជួរមុខទាំអស់ គឺជាកម្លាំងដ៏រឹងមាំ ក្នុងការការពារជាតិ និងបូរណភាពទឹកដី របស់កម្ពុជាដែលមិនអាចកាត់ថ្លៃបាន ។
ក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់សូមនាំមកនូវសេចក្ដីនឹករលឹក និង ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់យ៉ាងរបស់បងប្អូនកងកំលាំងដើម្បីបូរណ:ភាពទឹកដី និងភាពសុខសាន្ត នៃមាតុភូមិ សម្រាប់កម្ពុជាយើង ។
ផ្សាយ:ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់









