អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះទស្សនកិច្ចប៉ុស្តិ៍​ប៉ូ​ លីស ក្នុងក្រុងអ៊ូ ស៊ី សាធារណរដ្ឋប្រជាមានិតចិន។ 

(ទីក្រុង​អ៊ូស៊ី)​:ព្រឹកថ្ងៃ​ទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះទស្សនកិច្ចនៅប៉ុស្តិ៍​ប៉ូ​ លីស ស៊ីនអ៊ូ ផ្លូវធានសាន ក្នុងស្រុកស៊ីងសាន ក្រុងអ៊ូ ស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះផ្តោតលើការស្វែងយល់អំពីការប្រើប្រាស់ឧបករណ៍ទំនើបៗ និងយុទ្ធសាស្ត្រដែលប្រើក្នុងស្ថានភាពផ្សេងៗ រួមទាំងការឆ្លើយតបការប្រយុទ្ធ ប្រតិបត្តិការជួយសង្គ្រោះទាំងនៅលើគោក និងក្នុងទឹក និងការគ្រប់គ្រងសុវត្ថិភាព សន្តិសុខសាធារណៈ រួមទាំងការដោះស្រាយវិវាទផ្សេងៗផង។

ជាពិសេសចំពោះការប្រើប្រាស់បច្ចេកវិទ្យា Drone ដោយស្វ័យប្រវត្តិ ដើម្បីតាមដានស្ថានភាពចរាចរណ៍ និងបទល្មើសផ្សេងៗនៅតាមដងផ្លូវ និងអាគារ។ មន្ត្រីប៉ូលីសបានបង្ហាញពីរបៀបដែលDrone ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដែលមានការកកស្ទះចរាចរណ៍ ទីតាំងគ្រោះថ្នាក់ ទីតាំងដែលមានវិវាទ ឬមានជម្លោះ និងរបៀបដែលពួកគេអាចទាក់ទងជាមួយសាធារណជនដោយផ្ទាល់តាមរយៈការផ្សាយផ្ទាល់ពីយន្តហោះគ្មានមនុស្សបើក (Drone)។

 

ផ្សាយ​:ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥

ប្រភព​:ឯ.ឧ​ ម៉ាង​ ស៊ីណេត​(ឆាណែល)

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង