ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ រស់ ប៊ុន្នី ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ញឹម សុភី អនុប្រធាន (ស.យ.អ.ក)

(រាជធានីភ្នំពេញ): នៅល្ងាចទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ស២ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ រស់ ប៊ុន្នី ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ញឹម សុភី អនុប្រធាន (ស.យ.អ.ក) បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១២:២៧ រំលងអាធ្រាត្រ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ នៅផ្ទះលេខ៥ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏សោកសៅខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ ក៏បានសម្តែងនូវសមានទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ រស់ ប៊ុន្នី ដែលនេះជាការបាត់បង់ ម្តាយ ប្រកបដោយព្រហ្មវិហារធម៌ និងជាគំរូដ៏ល្អឆ្នើមមួយរូបសំរាប់គ្រួសារ និងសង្គមជាតិ។
ផ្សាយ:ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







