ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក សមាជិកាគណ:បក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃអាទិត្យទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈ
កម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក គណបក្សថ្មីចំនួន ៨០២នាក់ ស្រី ៣៨៣នាក់ របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង៤ នៃ ក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានធ្វេីកោតសរសើរ និងមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាទាំងអស់ដែលបានជឿជាក់លេីគណ:បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឆ្លាតវៃ និងបុិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ឯកឧត្តម បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ ជាគណបក្សនយោបាយ មានភាពចាស់ទុំ មានបទពិសោធន៍គ្រប់គ្រាន់ និង ឈ្លាសវៃក្នុងការគ្រប់គ្រង ដឹកនាំ ប្រទេសជាតិ ព្រមទាំងបានរួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។
ស្នាដៃ និងសមិទ្ធផលធំៗ របស់គណបក្សប្រជាជនកម្ពុជា តាមរយៈរាជរដ្ឋាភិបាល កន្លងមកបាន នាំមកនូវសុខសន្តិភាព និងបានការពារយ៉ាងរឹងមាំដែលជាមូលដ្ឋានគ្រឹះ ធ្វើឱ្យសង្គមជាតិយើងមានការ អភិវឌ្ឍរីកចំរើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ស្របទៅនឹងបំណងប្រាថ្នាដែលប្រជាពលរដ្ឋចង់បាន ។
ជាងនេះទៅទៀត ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វេីការសង្កត់ចំៗថាគណបក្សប្រជាជនកម្ពុជាគឺយកអាយុជីវិតជាដេីមទុន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ខុសពីគណបក្សប្រឆាំងដែលតែងតែយកប្រជាពលរដ្ឋជាឈ្នាន់ក្នុងការឡេីងកាន់អំណាច ហេីយបេីនិយាយអំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីក្នុងការធ្វេីសង្ក្រាមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សគឺសម្តេចដាក់ចេញមួយៗ តែច្បាស់លាស់ក្នុងការការពារទឹកដី ជាពិសេសធ្វេីអោយយេីងមានប្រៀបជាងសត្រូវ។
ឯកឧត្តម ក៏បានស្នេីរសុំដល់លោក សរ កក្កដា គណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុអោយរៀបចំដាក់សមាជិកសមាជិកាអោយបានត្រឹមត្រូវតាមរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា និងសូមជូនពរអោយសមាជិកសមាជិកទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ សរុបមានចំនួនដូចខាងក្រោម៖
+សង្កាត់លេខ១ ចំនួន ២៦៧ នាក់
+សង្កាត់លេខ២ ចំនួន ៩៥ នាក់
+សង្កាត់លេខ៣ ចំនួន ២៧២ នាក់
+សង្កាត់លេខ៤ ចំនួន ១៦៦ នាក់
ផ្សាយ:ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)

















