ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ​ពលករចំនួន ៣៣នាក់ដែលទេីបត្រលប់មកពីប្រទេសថៃ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ .

(ខេត្តព្រះសីហនុ)​: រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់ពលករចំនួន ៣៣នាក់ ក្នុងនោះស្រី ១៨នាក់ ហេីយក៏មាននិស្សិតចំនួន ២នាក់ដែរ ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់លំនៅដ្ឋានវិញនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាស​ចុះសួរសុខទុក្ខបងប្អូនពលករត្រលប់មកពីប្រទេសថៃ នាពេលនោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាលខេត្តព្រះសីហនុ​ ក៏បានលើកឡើងអំពីប្រសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការជូនដំណឹង ដល់អាជ្ញាធរខេត្ត​ ដែលនៅជាប់ព្រំប្រទល់ ថៃ រួសរាន់ដេីម្បីសម្រួល​ ការលំបាក់របស់ពលករដែលត្រលប់មកស្រុកកំណេីតវិញ ជាពិសេសស្វែងរកការងារអោយបងប្អូនរនៅក្នុងស្រុករបស់យេីង​ ។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានគូសបញ្ជាក់​ថាគ្មានអ្វីល្អជាងការធ្វេីការងារនៅក្នុងស្រុកកំណេីតរបស់យេីង មាតុភូមិរបស់យេីងនោះទេ ហេីយក្នុងខេត្តព្រះសីហនុ​ ឱកាសការងារគឺមានច្រេីនកន្លែងនៅទន្ទឹងរង់ចាំបងប្អូន​ រឺឯប្រាក់ខែកឥមិនខុសគ្នាពីស្រុកគេប៉ុន្មានដែរ។

ឯកឧត្តម​ ក៏បានណែនាំដល់មន្ទីរពាក់ពន្ធ័ ជាពិសេសមន្ទីរការងារខេត្តប្រាប់លេខទំនាក់ទំនងដល់បងប្អូនពលករដែលមានតម្រូវការសូមអោយបងប្អូនតេមកបានគ្រប់ពេល ប្រសិនបេីចង់ដឹងអំពីព័ត៌មានការងារនៅក្នុងខេត្តគឺខាងមន្ទីរការងារនឹងរៀបចំចាត់ចែងអោយត្រូវតាមសមត្ថភាពរបស់បងប្អូនពលករ។

ក្នុងឱកាសចុះសួរសុខទុក នាពេលនោះ ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាលខេត្តក៏បានពាំនាំ នូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មួយចំនួន ដើម្បី ចែកជូនប្រជាពលរដ្ឋ ផងដែរ​ ក្នុងនោះម្នាក់ៗទទួលបាន:

១. អង្ករ ២៥គីឡូចំនួន ១ បាវ

២. មីចំនួន ១ កេស

៣. ត្រីងៀត (ត្រីសមុទ្រ)ចំនួន ១គីឡូ

៤. ទឹកត្រីចំនួន ១ យូរ

៥. ឃីដ (សារុង មុង ភួយ ក្រម៉ា)ចំនួន ១ ឈុត​ និងថវិកា​ ១០មុឺនរៀលក្នុងម្នាក់។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធានប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង