ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា​ មេបញ្ជាការ​កង​ទ័ពជើងទឹក​ អញ្ជើញជា​អធិបតីភាព​ក្នុង ពិធីបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ ដល់មន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កោះព្រាប ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)​: នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២​៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ ដល់មន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កោះព្រាប ខេត្តព្រះសីហនុ។

ក្នុងពិធីនោះមានការអញ្ជេីញចូលរួមពីតំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងទឹក​ ឯកឧត្តម អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ​ ឯកឧត្តម មេបញ្ជាការបញ្ជាការដ្ឋានការពារកោះ ឆ្នេរ​ ឯកឧត្តម ប្រធាននាយកដ្ឋានចំណុះ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.​ ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម, តំណាងមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ, នាយកវិទ្យាស្ថានកងទ័ពជើងទឹក, តំណាងមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះសីហនុ, តំណាងមេបញ្ជាការមូលដ្ឋានកងទ័ពជើងអាកាស កងកេង​ រួមទាំងយោធាចារ្យ សិក្ខាកាម នាយទាហាន នាយទាហានរង ពលទាហានយ៉ាងច្រេីនកុះករ ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ បានគូសបញ្ជាក់ថាបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ​ នេះ​គឺមានសារ:សំខាន់បំផុតសំរាប់​ នាយទាហាន​ ពលទាហានគ្រប់រូប​ ហេីយត្រូវតែខិតខំរៀនអោយចេះ រៀនអោយស្ទាត់ជំនាញ់មិនត្រូវអវត្តមាននោះទេ​ ។

ឯកឧត្តម​ ឧត្តមនាវី​ឯក​ ក៏បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំប្រទេស គ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពលើផ្ទៃសមុទ្រ ក្នុងការធានាដល់ការធ្វើចរាចរនាវា លើផ្ទៃសមុទ្រ រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធាន ធម្មជាតិ បរិស្ថាន ជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការនេសាទ ខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរ មនុស្ស ចោរសមុទ្រ ប្រឆាំងអំពើភេរវកម្ម និងបទល្មើសផ្សេងៗ ដែលកើតមានឡើងលើ ផ្ទៃសមុទ្រ ។ល។

ឯកឧត្តម​ ឧត្តមនាវី​ឯក​ បានបន្ថែមទៀតថាចំពោះសភាពការកងទ័ពជួរមុខនៅតាមព្រំដែន មិនដឹងជាយ៉ាងណានោះទេ ព្រោះសភាពការមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីខាងថៃមិនព្រមសម្រប់តាមនិតីវិធីដែលយេីងចង់បាន នៅតែចិញ្ចឹមចិត្តឈ្លានពាន មិនព្រមដកទ័ព ដូច្នេះត្រូវប្រុងប្រយ័ត្នអោយបានគ្រប់ពេលវេលា​ សំរាប់កម្ពុជាមិនចង់ធ្វេីសង្ក្រាមជាមួយប្រទេសជិតខាងនោះទេ​ កម្ពុជាមិនមានសព្វាវុធទំនេីបដូចថៃទេ តែបេីគេបំពានយេីងអាចកំដរបាន ហេីយកម្ពុជាក៏មានសម្ព័ន្ធភាពរបស់យេីងផងដែរ ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង