ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍អញ្ជើញចូលរួមក្នុង ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូន ដល់និស្សិតជ័យលាភី ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ នគរបាល ជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ ថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ ទី៣ និងសិស្សនគរបាលវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា.

(ខេត្ត​កណ្តាល)​: ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍អញ្ជើញចូលរួមក្នុង ពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូន ដល់និស្សិតជ័យលាភី ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រ នគរបាល ជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ ថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១២ ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ ទី៣ និងសិស្សនគរបាលវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា បររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភា នគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ​ ខេត្ត​កណ្តាល.

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់ កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតជ័យលាភី។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីដ៏ ថ្លៃថ្លានេះ។

សូមគោរពជូនពរសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបាន ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត​ឡើយ៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង